Entries by timboeun

ចុងភៅ​ណា​ខ្លះ​ទទួល​បាន​ជ័យលាភី និង មេដាយ​ពី​ការប្រកួត​​ធំ​នៅ​ថៃ

ចុងភៅ​ខ្មែរ ១៨ រូប បាន​នាំ​ជ័យលាភី​​ត្រឡប់​មក​មាតុប្រទេស​វិញ ក្នុង​ការចូលរួម​ប្រកួត​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​ប្រកួត​ចុងភៅ​ដ៏​ធំ​ក្នុង​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង បាងកក ប្រទេស ថៃ កាល​ពី​ថ្ងៃ ២៨ ឧសភា ដល់ ថ្ងៃ​ទី ១ មិថុនា ឆ្នាំ ២០១៩ ដឹកនាំ​ដោយ​ប្រធាន​ សមាគមន៍​ចុងភៅ​កម្ពុជា លោក ឡុង ប៊ុនហោ។ កម្មវិធី​ប្រកួត Thailand Ultimate Chef Challenge 2019 មាន​ការចូលរួម​ដោយ​ប្រទេស​ចំនួន ១៤ ក្នុង​តំបន់​អាស៊ី, ចុងភៅ​ចំនួន ៨៨៩ នាក់, ក្នុង​នោះ ​ចុងភៅ​ខ្មែរ​ ២៧ នាក់ ហើយ​ទទួល​បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ ក្នុង​វិញ្ញាសារ​ប្រកួត​ជា​ក្រុម​​គ្នា​បី​នាក់ គឺ ​លោក ឈន ប៊ុនឈូ មក​ពី Golden Temple Group, លោក ទឹម ភ័ក្រ មក​ពី Templation […]