ចុងភៅ​ណា​ខ្លះ​ទទួល​បាន​ជ័យលាភី និង មេដាយ​ពី​ការប្រកួត​​ធំ​នៅ​ថៃ

រូបថតរបស់ TUCC។

ចុងភៅ​ខ្មែរ ១៨ រូប បាន​នាំ​ជ័យលាភី​​ត្រឡប់​មក​មាតុប្រទេស​វិញ ក្នុង​ការចូលរួម​ប្រកួត​ធ្វើ​ម្ហូប​ក្នុង​កម្មវិធី​ប្រកួត​ចុងភៅ​ដ៏​ធំ​ក្នុង​តំបន់​អាស៊ី ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង បាងកក ប្រទេស ថៃ កាល​ពី​ថ្ងៃ ២៨ ឧសភា ដល់ ថ្ងៃ​ទី ១ មិថុនា ឆ្នាំ ២០១៩ ដឹកនាំ​ដោយ​ប្រធាន​ សមាគមន៍​ចុងភៅ​កម្ពុជា លោក ឡុង ប៊ុនហោ

កម្មវិធី​ប្រកួត Thailand Ultimate Chef Challenge 2019 មាន​ការចូលរួម​ដោយ​ប្រទេស​ចំនួន ១៤ ក្នុង​តំបន់​អាស៊ី, ចុងភៅ​ចំនួន ៨៨៩ នាក់, ក្នុង​នោះ ​ចុងភៅ​ខ្មែរ​ ២៧ នាក់ ហើយ​ទទួល​បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ ក្នុង​វិញ្ញាសារ​ប្រកួត​ជា​ក្រុម​​គ្នា​បី​នាក់ គឺ ​លោក ឈន ប៊ុនឈូ មក​ពី Golden Temple Group, លោក ទឹម ភ័ក្រ មក​ពី Templation Angkor និង លោក ស្រី បូរ៉ា មក​ពី The Kitchen Dinning រួម​ទាំង​មេដាយ​ មាស ៣ ប្រាក់ ៦ និង សំរិទ្ធ ១៨។

រូបថតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍។

មុខ​ម្ហូបដែល​ទទួល​បាន​ពាន​មាស ធ្វើ​ដោយ​ចុងភៅ ៣ នាក់​ខាង​លើ​ក្នុង​រយៈពេល ៣ ម៉ោង។

  1. ញាំ​ក្រូចថ្លុង​បង្គារ
  2. សាច់​គោ​អាំង​ទឹក​ប្រហុក
  3. សម្លរប្រហើរ
  4. អាម៉ុកត្រី
  5. ការីសាច់មាន់
  6. ឆាកង្កែបម្រេចកំពត
  7. ខប៉េងប៉ោះ
  8. គ្រំបំពងជ្រក់ស្វាយ
  9. បាយសម្រូបសណ្តែកខ្មៅ
  10. សង្យា​ល្ពៅ

ខាង​ក្រោម​នេះ ជា​ឈ្មោះ​ចុងភៅ​ដែល​ទទួល​បាន​​ពាន និង មេដាយ។

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *