ចុងភៅណាខ្លះទទួលបានជ័យលាភី និង មេដាយពីការប្រកួតធំនៅថៃ

ចុងភៅខ្មែរ ១៨ រូប បាននាំជ័យលាភីត្រឡប់មកមាតុប្រទេសវិញ ក្នុងការចូលរួមប្រកួតធ្វើម្ហូបក្នុងកម្មវិធីប្រកួតចុងភៅដ៏ធំក្នុងតំបន់អាស៊ី ដែលធ្វើឡើងនៅទីក្រុង បាងកក ប្រទេស ថៃ កាលពីថ្ងៃ ២៨ ឧសភា ដល់ ថ្ងៃទី ១ មិថុនា ឆ្នាំ ២០១៩ ដឹកនាំដោយប្រធាន សមាគមន៍ចុងភៅកម្ពុជា លោក ឡុង ប៊ុនហោ។

កម្មវិធីប្រកួត Thailand Ultimate Chef Challenge 2019 មានការចូលរួមដោយប្រទេសចំនួន ១៤ ក្នុងតំបន់អាស៊ី, ចុងភៅចំនួន ៨៨៩ នាក់, ក្នុងនោះ ចុងភៅខ្មែរ ២៧ នាក់ ហើយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសារប្រកួតជាក្រុមគ្នាបីនាក់ គឺ លោក ឈន ប៊ុនឈូ មកពី Golden Temple Group, លោក ទឹម ភ័ក្រ មកពី Templation Angkor និង លោក ស្រី បូរ៉ា មកពី The Kitchen Dinning រួមទាំងមេដាយ មាស ៣ ប្រាក់ ៦ និង សំរិទ្ធ ១៨។

មុខម្ហូបដែលទទួលបានពានមាស ធ្វើដោយចុងភៅ ៣ នាក់ខាងលើក្នុងរយៈពេល ៣ ម៉ោង។
- ញាំក្រូចថ្លុងបង្គារ
- សាច់គោអាំងទឹកប្រហុក
- សម្លរប្រហើរ
- អាម៉ុកត្រី
- ការីសាច់មាន់
- ឆាកង្កែបម្រេចកំពត
- ខប៉េងប៉ោះ
- គ្រំបំពងជ្រក់ស្វាយ
- បាយសម្រូបសណ្តែកខ្មៅ
- សង្យាល្ពៅ
ខាងក្រោមនេះ ជាឈ្មោះចុងភៅដែលទទួលបានពាន និង មេដាយ។
